ព័ត៌មាន
ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថប្រយោជន៍តាមគោលការច្បាប់ជូនបងប្អូនកម្មករនៃរោងចក្រអិមអិលយ៉ាងលឿនរហ័ស
(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័សនូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឱ្យដឹងថា “ក្រោយទទួលបានដំណឹងពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ភ្លាមៗផ្តល់អាទិភាពដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករដែលស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។

យោងតាមលទ្ធផលនៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនឹងត្រូវធ្វើឡើងចំនួន២លើកគឺលើកទី១ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងលើកទី២ យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយដោយឡែកចំពោះកម្មការិនីដែលមានផ្ទៃពោះចាប់ពី៣ខែឡើងចំនួន ៩នាក់នឹងនៅតែបន្តទទួលបានអត្ថប្រយោជន៍រហូតដល់ថ្ងៃសម្រាលដោយក្រុមហ៊ុនជាអ្នកបង់ ប.ស.ស. ជំនួស។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននៃការទាមទាររបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិលភ្លាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួង រួមជាមួយក្រុមអន្តរាគមន៍ និងមន្ទីរការងារខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយភ្លាមៗដោយមិនបង្អង់ឡើយ។
ជាមួយនឹងយន្តការដោះស្រាយបញ្ចប់ដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ឬប្រព័ន្ធHotline១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបប្រមាណ ៩ម៉ឺនកន្លែងដែលកំពុងមានតម្រូវការកម្លាំងពលកម្ម៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល