ព័ត៌មាន
កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ
កម្ពុជានាំចេញកៅស៊ូមិនទាន់កែច្នៃ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ៦៤៨ លានដុល្លារអាមេរិក កើនឡើង ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ នៃការនាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុប ៦៤៨ លាន ដុល្លារអាមេរិក ក្នុងនោះការរនាំចេញកៅស៊ូកៅស៊ូធម្មជាតិ ផលិតជាបន្ទះ និងសន្លឹកជាដើម មានទឹកប្រាក់ជាង ១២៧ លានដុល្លារ អាមេរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, កម្ពុជាបាននាំចេញទៅប្រទេសវៀតណាម មានទឹកប្រាក់ជាង ១០៤ លានដុល្លារ កើន ៤ ភាគរយ, ប្រទេសចិន ជាង ១៣ លានដុល្លារ កើន ៤៨៤ ភាគរយ, ម៉ាឡេស៊ី ជាង ៣ លានដុល្លារ កើន ជាង ៦៦ ភាគរយ, សឹង្ហបុរី ជាង ១ លានដុល្លារ កើន ១៣៣ ភាគរយ និងនៅមានទីផ្សារជាច្រើនទៀត ដែលបានជួយជ្រោមជ្រែង ដល់ការនាំចេញកៅស៊ូកម្ពុជា។
ចំណែកផលិតផលធ្វើពីកៅស៊ូដែលកែច្នៃរួច ដូចជាសំបកង់ឡានជាដើម នៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចេញ មាន ទឹកប្រាក់សរុបជាង ៤៧២ លានដុល្លារអាមេរិក កើនឡើង ជាង ៤២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះទីផ្សារ ដែលជួយគាំទ្រដល់ការនាំចេញរួមមាន៖ សហរដ្ឋអាមេរិក ប្រេស៊ីល, កាណាដា, បារាំង និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ការធ្វើពាណិជ្ជកម្មនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើន ជិត ១៨ ភាគរយ ខណៈការនាំចូលពី បរទេស មានចំនួនជាង ៨,៨ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល