ព័ត៌មាន
អង្គភាពស៊ីម៉ាកកំពុងបន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលទាហាថៃបាញ់ផ្លោងដោយមិនរើសគោលដៅ ចូលដីស្រែចម្ការ និងផ្ទះពលរដ្ឋខ្មែរនៅតាមព្រំដែន
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងថា កងកម្លាំងCMAC បានកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ដែលពួកទាហានឈ្លានពាន សៀមបានបាញ់ផ្លោងចូលយ៉ាងកំរោល និងមិនរើសគោលដៅចូលស្រែចម្ការ និងភូមិឋានរបស់បងប្អូនប្រ
ជាពលរដ្ឋខ្មែរនៅតាមព្រំដែន។
តាមរយៈបំណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា កងកម្លាំងCMACកំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ប្រជាពលរដ្ឋដូចជា ជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដើម។
ឯកឧត្តម បានរំលេចថាការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រនិងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ។ យ៉ាងណាក៏ដោយអគ្គនា យកស៊ីម៉ាក់រូបនេះ ក៏បានបញ្ជាក់ផងដែរថា អង្គភាពស៊ីម៉ាក់បន្តរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ទាហានសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម ប្រមាណ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលើបូរណភាពទឹកដីកម្ពុជា យ៉ាងព្រៃផ្សៃ និងមិនរើសគោលដៅ ហើយបានប៉ះពាល់ខេត្តតាមបណ្តោយព្រំដែនរវាងកម្ពុជាន និងសៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ហើយបើគិតជាផ្ទៃដី គឺមានផ្ទៃដីសរុបប្រមាណ២.៣៦០គីឡូម៉ែត្រក្រឡា៕











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល