ព័ត៌មាន
សហព័ន្ធបំផុសឱ្យមហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ នាដើមខែឧសភា
សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវ និងបំផុសស្មារតីដល់មហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ ប្រចាំឆ្នាំ ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ០២ ខែឧសភា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាហែលទឹកវ័យចាស់នេះនឹងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី ដែលមានអាយុចាប់ពី២៥ឆ្នាំឡើង ដោយគោលបំណងនៃការរៀបចំនេះមិនមែនសម្រាប់តែកីឡាករ កីឡាការនីទេ ប៉ុន្តែសម្រាប់មហាជនទូទៅ ដែលចេះហែលទឹកក៏អាចចូលរួមបានដែរ។ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ នឹងរៀបចំឡើង នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការចុះឈ្មោះក្នុង ១កម្រិតអាយុ អាចប្រកួតបានចំនួន ៤វិញ្ញាសា ។

ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតត្រូវបានចែកចេញជា៨កម្រិតអាយុ ដោយចាប់ពី២៥ឆ្នាំឡើង រហូតដល់៦០ឆ្នាំឡើង សម្រាប់ការប្រកួត មានវីញ្ញាសារួមមាន ៥០ម៉ែត្រ ១០០ម៉ែត្រ បុរស-នារី ដូចជាហែលរបៀបសេរី ហែលរបៀបមេអំបៅ ហែលរបៀបផ្ងារ និងហែលរបៀបកង្កែប។
គោលបំណងនៃការរៀបចំនេះត្រូវបានលោក ហែម គីរី លើកឡើងថា តាមរយៈការរៀបចំនេះ ជាការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹក ក្នុងបំណងចង់ឱ្យកីឡាករ កីឡាការិនីចូលរួមហែលទឹក ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងជនជាតិកម្ពុជា និងមិត្តភ័ក្តជាជនបរទេស ដែលមកបំពេញការងារនៅកម្ពុជា។ អ្នកចូលរួមចង់ឱ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានកាន់តែច្រើន ដោយអាចផ្តល់ភាពសប្បាករាយជូនដល់ពួកគាត់ ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំ ដើម្បីទទួលបានសុខភាពល្អ និងមិត្តភាពសាមគ្គីភាព។ ជាមួយគ្នានេះ សហព័ន្ធចង់បំផុសនូវអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសរស់នៅកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីបញ្ចៀសនូវហានិភ័យចំពោះសុខភាព ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺមហារីក៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល