ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចូលរថយន្តមានកំណើនកើនឡើងគិតជាទឹកប្រាក់សរុបជាង ៣៤០ លានដុល្លារ
កម្ពុជានាំចូលរថយន្តគ្រប់ប្រភេទ នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៣៤០ លានដុល្លារអាមេរិក ក្នុងនោះការនំាចូលរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ មានទឹកប្រាក់កើនឡើងខ្ពស់ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដែលការកើនឡើងនេះគាំទ្រដោយកានាំចូលរថយន្ត ប្រើថាមពលអគ្គិសនី ។
ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នាំចូលទំនិញសំខាន់ៗ ក្នុងនោះសម្រាប់ការនាំចូលរថយន្តគ្រប់ប្រភេទ មានកំណើន នៃការនាំចូលគួកត់សម្គាល់ ជាក់ស្តែងការនាំចូលរថយន្តទេសចរណ៍ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ គិតជាទឹកប្រាក់សរុបជាង ២៨២ លានដុល្លារអាមេរិក មានទឹកប្រាក់កើនឡើងជាង ៣៤% ក្នុងនោះការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជាង ១៦៧ លាន ដុល្លារ កើនឡើងជាង ១០៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ត្រូវប្រមាណ ៦០% នៃការនាំចូលរថយន្តសរុប) ខណៈការនាំ ចូលរថយន្តពីសហរដ្ឋអាមេរិក ក៏កំពុងមានកំណើនកើនឡើងផងដែរ ស្របពេលការនាំចូលរថយន្តពីសហរដ្ឋអាមេរិក ត្រូវបានកំណត់ ពន្ធស្មើ ០% (សូន្យ)។
ចំណែកការនាំចូលរថយន្តដឹកទំនិញ នៅក្នុងរយៈពេលនេះដែរ មានទំហំទឹកប្រាក់ប្រមាណជិត ៤៣ លានដុល្លារអាមេរិក មាន ទឹកប្រាក់កើនជាង ៦៣% ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ១៥ លានដុល្លារ កើនជាង ២៤៦%, ថៃជាង ៩ លាន ដុល្លារ ថយចុះ ១២%, កូរ៉េជាង ៩ លានដុល្លារ កើនជាង ១០០% និងសហរដ្ឋអាមេរិកជិត ៤ លានដុល្លារ កើនជិត ៣០%។ ដោយ ឡែកការនាំចូលរថយន្តដឹកអ្នកដំណើរវិញ ក្នុងរយៈពេល៣ខែនេះ មានទឹកប្រាក់ជាង ១៤ លានដុល្លារ កើនជិត ៥% ក្នុងនោះការ នាំចូលពីកូរ៉េ មានទឹកប្រាក់ជាង ១១ លានដុល្លារ ស្មើប្រមាណ ៧៥% និងជប៉ុនជិត ៣ លានដុល្លារ ស្មើ ១៨% នៃការនាំចូលរថយន្ត សរុប។
សូមបញ្ជាក់ថា ការនាំចូលរថយន្តដែលមានកំណើនកើនឡើង នៅដើមឆ្នាំ២០២៦នេះ ភាគច្រើនជាប្រភេទរថយន្តប្រើប្រាស់ថាមពល អគ្គិសនី និងនាំមកពីប្រទេសចិន។ ដែលការហក់ឡើងនេះដោយសារ ប្រភេទរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីស៊េរីថ្មី មានតម្លៃ សមរម្យ និងជាពិសេសក្នុងស្ថានភាពនៃការហក់ឡើងថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅរកប្រភេទរថយន្តអគ្គិសនី ដើម្បីកាត់ បន្ថយបន្ទុកខ្ទង់ចំណាយផ្សេងៗ៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល