ព័ត៌មាន
កម្ពុជាគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី
ភ្នំពេញ៖ កម្ពុជាគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។ ការប្រកាសគាំទ្របែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ប្រសិតពិសេសរបស់សម្តេចធីបតី ទទួលបន្ទុកបេសកកម្មនៅ អ.ស.ប. អមដោយឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍ តំណាងអាជ្ញាធរជាតិទប់ស្កាត់អាអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលត្រូវតែនៅជាសសរស្តម្ភនៃកិច្ចខិតខំប្រឹងប្រែងសកលក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដល់ប្រទេសកំពុងអភិវឌ្ឍន៍។




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល