ព័ត៌មាន
នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ដឹកភ្ញៀសទេសចរ និងនាវិកជាង១ពាន់នាក់ចូលទស្សនានៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY មួយគ្រឿង បានដឹកភ្ញៀសទេសចរ និងនាវិកជាង ១ពាន់នាក់ចូលសំចត និងទស្សនាតំបន់ទេសចរណ៍នានា នៅខេត្តព្រះសីហនុ។

ការមកដល់របស់ នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ទទួលបានការសូមស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តព្រះសីហនុ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៨២២នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ ដែលមាន ៣០សញ្ជាតិ បានចុះពីនាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY មានបណ្តោយប្រវែង ២២៨.៣០ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ម៉ែត្រ ជម្រៅ ៦.៦៥ម៉ែត្រ និងបានផ្ដល់ព័ត៌មានអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ៕













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល