ព័ត៌មាន
គណៈកម្មការទី៩ នៃរដ្ឋសភា ពិនិត្យដិតដល់លើសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់ការទិញថាមពលអគ្គិសនីពីវៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម ”។
គោលបំណងចម្បងនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព តម្លៃសមរម្យ និងសន្តិសុខថាមពលជាតិ ដែលជានិច្ចកាលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពលពីប្រភពចម្រុះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រើប្រាស់ក្នុងប្រទេស។
យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី កម្ពុជាមានកាតព្វកិច្ចផ្តល់លិខិតធានាជូនក្រុមហ៊ុន EVN របស់វៀតណាម ក្នុងរយៈពេលយ៉ាងយូរ ៦ខែ គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀង ដែលត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ ដើម្បីជំនួសលិខិតធានាចាស់ដែលបានផុតសុពលភាព។
កិច្ចព្រមព្រៀងថ្មីនេះមានសុពលភាពចំនួន ៤ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០៣០ខាងមុខ។
គួររំលឹកដែរថា សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម EVN មាន ៣មាត្រា នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី២ (សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) សហការជាមួយគណៈកម្មការទី៩ ដើម្បីសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញក្នុងក្របខណ្ឌ “ដោយចាត់ទុកជាការប្រញាប់”។
ការរៀបចំសេចក្តីព្រាងច្បាប់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ក្នុងការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពផលិត និងបណ្តាញបញ្ជូន ក្នុងគោលដៅធានានិរន្តរភាពតម្លៃ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល