ព័ត៌មាន
ការីទេសចរណ៍មកពីបួនប្រទេសក្នុងតំបន់សហការគ្នារៀបចំនាំទេសចរអន្តរជាតិមកទស្សនាកម្ពុជា
បណ្តាការីទេសចរណ៍ ចំនួន២០ក្រុមហ៊ុន មកពី៤ប្រទេស រួមមានប្រទេសនេប៉ាល មីយ៉ាន់ម៉ា ចិន និងប្រទេសវៀតណាម បានសម្រេចចិត្តរួមគ្នាផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជានៅប្រទេសគេ និងនាំគ្នាភ្ញៀវទេសចរនៅប្រទេសគេមកទស្សនាកម្ពុជា។
នៅថ្ងៃទី២៩ ខែមេសា នេះ ដំណើរទស្សនកិច្ចសិក្សាសក្តានុពលទេសចរណ៍នៅកម្ពុជារបស់ការីទេស ចរណ៍មកពីប្រទេសទាំងបួននេះ ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុនទេសចរណ៍ទាំងនោះ បានលើកឡើងប្រាប់ BTVថា នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍នៅកម្ពុជា រយៈពេល៧យប់៨ថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំនៅកម្ពុជា គឺក្រុមការីទេសចរណ៍ទាំងអស់គ្នា បានចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CTM 2026) ស្វែងរកក្រុមហ៊ុនដៃគូសហការនៅកម្ពុជា រួមមាន ៖ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនការីទេសចរ បាននាំគ្នាធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជា នៅខេត្តសៀមរាម រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កោះរ៉ុងរួចអស់ហើយ ហើយគ្រប់គោលដៅទេសចរណ៍សុទ្ធតែបង្ហាញទេសភាពល្អប្រណិតប្លែកគ្នា មានភាពទាក់ទាញ់ខ្លាំង។
លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម ប៉ាតា ប្រចាំនៅកម្ពុជា បានថ្លែងថា ការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM 2026 mini-series ជំហានទី២ គឺសកម្មភាពមួយ នៃយុទ្ធនាការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍កម្ពុជា ទៅលើពិភពលោក ហើយនៅខែក្រោយនេះ សមាគមនឹងរៀបចំនៅជំហានទី៣បន្តទៀត ដោយនឹងអញ្ជើញក្រុមហ៊ុនការីទេសចរណ៍ និងអ្នកផលិតមាតិការល្បីៗនៅតាមបណ្តាប្រទេសផ្សេងទៀតជាច្រើន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍នៅកម្ពុជាបន្ថែមទៀត បើទោះវិស័យទេសចរណ៍បច្ចុប្បន្ន បាននឹងកំពុងរងការប៉ះពាល់ខ្លាំងពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា វិបត្តិប្រេងជាសកល និងការកើនឡើងនូវកញ្ចប់ខ្សែទស្សនកិច្ចដោយសារកម្លាំងនៃការប្រកួតប្រជែងខ្ពស់នៅតាមបណ្តាប្រទេសដទៃក៏ដោយ។
យ៉ាងណាក៏ដោយ នៅក្នុងដំណើរអនុវត្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក លោក បណ្ឌិត ធួន ស៊ីណាន ក៏បានអំពាវនាវឲ្យក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកនានា សូមនាំគ្នាចូលរួមជំនួបធុរកិច្ចទេសចរណ៍ ជំនួប CTM 2026 ឲ្យបានច្រើន ចៀសវាងការមានភាគីអ្នកទិញមកពីក្រៅប្រទេសច្រើនហើយ តែបែរជាគ្មានភាគីអ្នកលក់ ដែលជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក៕
អត្ថបទ៖ ស៊ុម សុខជា





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប