ព័ត៌មាន
ព្រះសង្ឃសៅលីងស្នើក្រសួងទេសចរណ៍ជំរុញឱ្យមានព្រឹត្តិការណ៍សម្តែងក្បាច់គុនកម្ពុជា-ចិនរៀងរាល់ឆ្នាំ
នៅល្ងាចថ្ងៃទី២៨ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ព្រះសង្ឃសាលីង នៃវត្តសៅលីងចំនួន១៦អង្គ នៅស្តីការក្រសួងទេសចរណ៍ ហើយនៅក្នុងជំនួបនោះ ប្រធានប្រតិភូព្រះសាវលីង បានស្នើក្រសួងទេសចរណ៍ជំរុញគាំទ្រ ជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍សម្តែងក្បាច់គុណចម្រុះ កម្ពុជា-ចិន រៀងរាល់ឆ្នាំ នៅខេត្តសៀមរាប។
ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ ) ប្រធានប្រតិភូព្រះសង្ឃសៅលីង មានដីការអរគុណដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជានិច្ចកាលបានគាំទ្រ វិហារមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌សាវលិញ វ៉ូស៊ូ នៅរាជធានីភ្នំពេញ ហើយព្រះតេជគណ ក៏បានស្នើរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឲ្យមានការសម្តែងក្បាច់គុនចម្រុះជាប្រចាំ រៀងរាល់ឆ្នាំ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងតំបន់គោលដៅទេសចរណ៍សំខាន់ៗនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនង ការផ្សព្វផ្សាយគោលដោទេសចរណ៍ ក៏ដូចទាក់ទាញទេសចរចិន និងទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា។
ព្រះតេជគណ ស្យី អ៊ាន ស្យូ បន្តថា តាមរយៈការសម្តែងក្បាច់គុនចម្រុះ កម្ពុជា ចិននៅតំបន់ទេស ចរណ៍វប្បធម៌ល្អឯកនៃខេត្តសៀមរាបលើកនេះ គឺនឹងខិតខំសម្តែងឲ្យល្អបំផុត ហើយនឹងយករូបភាពទាំងនោះទៅផ្សព្វផ្សាយបន្តនៅប្រទេសចិន ក៏ដូចជំរុញទេសចរចិនមកទស្សនាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។
ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានគាំទ្ររាល់សំណើរព្រះសង្ឃសាវលីងក្នុងគោលដៅជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន។
សូមបញ្ជាក់ថា នៅក្នុងដំណើរនិមន្តមកកម្ពុជាជាលើកទី២នេះ ព្រះសង្ឃសៅលីងចំនួន ១៦អង្គ នឹងនិមន្តចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។
ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែររួមមាន គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិនរួមមាន កុងហ្វូសៅលីងនិងថាយជី ហើយក្រសួងទេសចរណ៍រំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១,០០០នាក់។
អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល