ព័ត៌មាន
UNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
ការចាប់ផ្តើមជួសជុលប្រាសាទព្រះវិហារ នឹងធ្វើឡើងក្រោយការសិក្សាច្បាស់លាស់ជាមុនសិន ដោយត្រូវការពេលវេលាមធ្យម ដើម្បីធ្វើការសិក្សា និងវាយតម្លៃពីផលប៉ះពាល់។ UNESCO គ្រោងជួយបីចំណុចចម្បងក្នុងជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាត។ នេះបើតាមប្រសាសន៍អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៩ ខែមេសា នេះ បានប្រាប់BTVថា តាមរយៈមូលនិធិសង្គ្រាះបន្ទាន់របស់អង្គយូណេស្កូ គ្រោងនឹងជួយរាជរដ្ឋាភិបាលកម្ពុជាបីចំណុចសំខាន់ៗ ក្នុងជួសជុលប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរងផលប៉ះពាល់ដោយ សារសង្រ្គាមឈ្លានពានពីប្រទេសថៃ។ ៣ចំណុចសំខាន់ៗនោះរួមមាន៖ ទី១. ការងារបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបរិវេណភ្នំប្រាសាទព្រះវិហារ ទី២.ការកសាងឯកសារពីការខូចខាតប្រាសាទព្រះវិហារជាក់ស្តែង ដើម្បីទុកជាឯកសារសម្រាប់ធ្វើការជួសជុលនៅពេលក្រោយ និងទី៣.ការប្រមូលយកនូវវត្ថុសិល្បៈបាក់បែក រាយប៉ាយ ខូចខាតពីការបាញ់ប្លោងរបស់យោធាថៃ មកលើប្រាសាទព្រះវិហារ ព្រមទាំងការទុលទ្រទៅលើរចនាសម្ព័ន្ធប្រាសាទ ដែលមានហានិភ័យខ្ពស់ ប្រសិនបើមិនមានការអន្តរគមន៍ឱ្យបានឆាប់។ យ៉ាងណាក្តី គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦នេះ កម្ពុជានៅមិនទាន់ទទួលបានថវិកាពីអង្គយូណេស្កូនោះទេ។
បន្ថែមលើនេះ ឯកឧត្តម គង់ ពុទ្ឋិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបន្តទៀតថា សម្រាប់ការជួសជុលប្រាសាទព្រះវិហារឡើងវិញ គឺត្រូវប្រើប្រាស់រយៈពេលយូរ និងសិក្សាពីការខូចខាតឱ្យបានច្បាស់លាស់ ម៉ត់ចត់ និងលើកពីវិធីសាស្រ្តជួសជុល មុននឹងចាប់ផ្តើមជួសជុលប្រាសាទព្រះវិហារឡើងវិញ ខណៈបច្ចុប្បន្ន អាជ្ញាធរជាតិព្រះវិហារ បានគិតគូជាចម្បងធ្វើយ៉ាងណាកុំឱ្យប្រាសាទនេះរងការខូចខាតជាបន្តទៀត។
គួររម្លឹកដែរថា សង្គ្រាមឈ្លានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ទាំងពីរលើក កាលពីឆ្នាំ០២៥ បានធ្វើឲ្យប្រាង្គប្រាសាទព្រះវិហារខូចខាតចំនួនជាង៥០០កន្លែង ដែលអាចត្រូវការថវិកាពី៦០ ទៅ៧០លានដុល្លា និងប្រើប្រាស់រយៈពេលច្រើនឆ្នាំ ដើម្បីធ្វើការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ៕
អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល