ព័ត៌មាន
នាយក Grab បង្ហាញពីឆន្ទៈចូលរួមជំរុញសេដ្ឋកិច្ចឌីជីថល និងការប្រើថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូន
នាយកប្រតិបត្តិការក្រុមហ៊ុន Grab Holdings Inc. បានបង្ហាញពីឆន្ទៈខ្ពស់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចឌីជីថល តាមរយៈ ប្រតិបត្តិការអាជីវកម្មអនឡាញ និងគម្រោងជំរុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Alex Hungate ប្រធាន និងជានាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Alex Hungate និងគណៈប្រតិភូក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ក្នុងការបន្តវិនិយោគ និងពង្រីកសេវាកម្មទំនើបៗនៅកម្ពុជា រួមចំណែកដល់ការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្នុងជំនួបនេះ, លោក Alex Hungate បានជម្រាបជូនអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Grab នៅកម្ពុជា។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖ ការពង្រីកវិសាលភាពសេវាកម្ម និងការពិនិត្យលទ្ធភាព ក្នុងការផ្តល់ ហិរញ្ញប្បទានដល់ដៃគូសហការរបស់ក្រុមហ៊ុន សំដៅបង្កភាពងាយស្រួល និងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ ជុំវិញគំនិតផ្តួចផ្តើមបៃតងរបស់កម្ពុជា ក្នុងនោះក្រុមហ៊ុន Grab ក៏បានបង្ហាញពីឆន្ទៈ និងវិធីសាស្ត្រជាក់ស្តែង ក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត ក្នុងប្រព័ន្ធ ដឹកជញ្ជូននៅកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល