ព័ត៌មាន
AMRO កោតសរសើរកម្ពុជា លើការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អ ក្នុងស្ថានភាពមិនប្រាកដប្រជា
អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) កោតសរសើរចំពោះកម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈ ប្រកបដោយស្មារតីបុរសកម្ម ក្នុងបរិការណ៍សេដ្ឋកិច្ចសកល និងតំបន់ មានភាពមិនប្រាកដប្រជាខ្ពស់ ដែលប្រឈម នឹងវិបត្តិជាបន្តបន្ទាប់។
លោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក្នុងជំនួបពិភាក្សា ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦, លោកបានកោត សរសើរដល់កម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈប្រកបដោយស្មារតីបុរសកម្ម។ បញ្ហានេះ, តាមរយៈការវាយតម្លៃរបស់ AMRO ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនរឹងមាំ ទោះបីទទួលរងការអនុវត្តពន្ធគយបដិការ និងជម្លោះនៅតាមតំបន់ព្រំដែនជាដើម។
លោក បន្តថា សម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេលមធ្យមខាងមុខ, សេដ្ឋកិច្ចកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១. ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងឧស្ម័ន ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដោយសារកម្ម វិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា, ២. ការកើនឡើងនូវគោលនយោបាយគាំពារនិយម, ៣. ភាពងាយរងគ្រោះនៃវិស័យធនាគារ ដោយសារ ការបន្តកើនឡើងនៃឥណទានមិនដំណើរការ, ៤. ភាពមិនប្រាកដប្រជាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, និង ៥. ការត្រៀមចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងក្នុងការនាំចេញ ។បញ្ហានេះក្រុមបេសកកម្ម AMRO បានផ្តល់នូវអនុសាសន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើន សម្រាប់ រយៈពេលមធ្យមខាងមុខរួមមាន៖ ១. បន្តអនុវត្តគោលនយោបាយសារពើពន្ធដែលមានភាពបត់បែន និងចំគោលដៅ ដើម្បីទប់ស្កាត់ផល ប៉ះពាល់ និងក្នុងរយៈពេលមធ្យម ត្រូវបន្តស្តារឡើងវិញនូវកម្រិតបម្រុងសារពើពន្ធជាការងារអាទិភាព, ២. បន្តអនុវត្តគោលនយោបាយ ហិរញ្ញវត្ថុ និងរូបិយវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងមានប្រុងប្រយ័ត្នខ្ពស់នឹងអតិផរណា និងហានិភ័យហិរញ្ញវត្ថ និង ៣. បន្តអនុវត្តគោល នយោបាយកែទម្រង់ លើកកម្ពស់សន្តិសុខថាមពល និងស្បៀងអាហារ និងពិពិធកម្មទីផ្សារនាំចេញជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើនិន្នាការកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យសំខាន់ៗ មានភាពសមស្របគ្នាទៅនឹងការវាយតម្លៃរបស់ AMRO ជាពិសេសហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់។ កម្ពុជាប្រកាន់នូវ «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈអព្យាក្រឹត្យ» សម្រាប់រយៈពេលមធ្យមខាងមុខ ក្នុងគោលដៅរក្សាតុល្យ- ភាព រវាងការរក្សាលំនឹងជីវភាពប្រជាជន, ការស្ដារឡើងវិញសេដ្ឋកិច្ច និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ។ ឆ្លើយតបនឹងបញ្ហា ប្រឈមចំពោះមុខ, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវវិធានការកាត់បន្ថយផលប៉ះពាល់ដូចជា ការកាត់បន្ថយពន្ធលើផលិតផល ប្រេង, ការប្រើប្រាស់ថាមពល, ការបន្តគាំពារដល់ជនភៀសសឹកនិងពលករ និងការធ្វើពិពិធកម្មថាមពលជាដើម ការគិតគូរ និងដាក់ចេញ នូវវិធានការអន្តរាគមន៍ជាកញ្ចប់ជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធ ក្នុងរយៈពេលមធ្យមទៅវែង៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប