ព័ត៌មាន
ការចុះបញ្ជីស្វាយចន្ទីកំពង់ធំជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នឹងជួយទាក់ទាញការវិនិយោគកែច្នៃនៅកម្ពុជា
ភ្នំពេញ៖ អ្នកដាំដុះ និងកែច្នៃគ្រាប់ ស្វាយចន្ទីកំពង់ធំ សង្ឃឹមថា ការចុះបញ្ជីម៉ាកស្វាយចន្ទីកំពង់ធំជាផលិតផលសម្ភាល់ភូមិសាស្ត្រ(GI) នឹងជួយទាក់ទាញការវិនិយោគរោងចក្រកែច្នៃនៅកម្ពុជាកាន់តែច្រើន ជាពិសេសនឹងជំរុញទីផ្សារនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិកាន់រីកចម្រើន។ ខេត្តកំពង់ធំគឺជាតំបន់ដែលមានសក្តានុពលការដាំដុះស្វាយចន្ទីធំជាងគេបំផុត ដែលគ្រប់ដណ្តប់ប្រមណ ៧០% នៃផលិតកម្មស្វាយចន្ទីសរុបនៅទូទាំងប្រទេស។
ស្វាយចន្ទីកំពង់ធំ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ(GI) កាលពីថ្មីៗនេះ។ស្វាយចន្ទីកំពង់ធំគឺជាផលិតផលមានសក្តានុពលមួយក្នុងចំណោមផលិតផល ៤មុខផ្សេងទៀត ដែលបានចុះបញ្ជីជាផលិតផល GI រួមមាន សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ, និងស្វាយកែវរមៀតឧត្តរមានជ័យ។
លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ មានមោទនភាពដែលស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត GI ដោយក្រសួងពាណិជ្ជកម្ម កាលពីថ្មីៗនេះ។ នេះគឺជាការបោះជំហានថ្មីមួយក្នុងការជំរុញស្វាយចន្ទីកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែលឿន។ លោក បន្តទៀតថា បន្ទាប់ពីចុះបញ្ជីម៉ាក GI នៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងសមាគមនឹងបន្តជំរុញការចុះបញ្ជីម៉ាក GI នូវផលិតផលស្វាយចន្ទីកំពង់ធំនៅលើឆាកអន្តរជាតិ ជាមួយប្រទេសប្រមាណ ៣០ ជុំវិញពិភពលោក ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅសហគមអឺរ៉ុប។
ជុំវិញការចុះបញ្ជីម៉ាកស្វាយចន្ទីកំពង់ធំជាផលិតផលសម្គាល់ភូមិសាស្រ្តនេះ អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ប្រាប់ BTV ថា ចាប់ពីពេលនេះទៅគឺ សិប្បកម្មរបស់អ្នកស្រីនឹងពង្រឹងសមត្ថភាពបន្ថែមទៀតលើការផលិតកែច្នែគ្រាប់ស្វាយចន្ទីឱ្យស្របតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួន ៥៨០, ១១៧ហិកតា ដែលបានដាំដុះនៅក្នុងខេត្តចំនួន ១០ នៅទូទាំងប្រទេស ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺ ១៤៧, ៧០៣ ហិកតា និងផ្តល់ទិន្នផលប្រមាណ២០ ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹង ៧០%នៃផលិតកម្មស្វាយចន្ទីសរុបនៅទូទាំងប្រទេស៕អត្ថបទ៖ ធូ វិរៈ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល