ព័ត៌មាន
ទិវាពលកម្មអន្តរជាតិ៖ កម្មកររោងចក្រអរគុណរាជរដ្ឋាភិបាលបន្តលើកកម្ពស់សិទ្ធិការងារនៅកន្លែងធ្វើការ
កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាចាប់តាំងពីការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រមុខរដ្ឋស្ដីទីនៃកម្ពុជា រហូតមកបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានលើកកម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅទទួលបានការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ ជាពិដសេសជាពិសេសការបង្កើតទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងភាគីនិយោជក។

លោក ព្រឿង ពណ្ណរាយ ប្រធានក្រុមផ្នែកដេរនៃក្រុមហ៊ុនផលិតកាបូប និងតង់ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ក្រំាព្រង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសានេះថា ជាការកត់សម្គាល់ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីអាណត្តិចាស់រហូតមកដល់អាណត្តិទី៧នេះ តែងតែមានការយកចិត្តទុកដាក់ និងគិតគូរល្អណាស់មកកាន់កម្មករ កម្មការិនី ដោយមិនរើសអើងភេទ និងជនមានពិការភាព។ លោកបន្តថា ការលើកកម្ពស់សិទ្ធិការងារ ពិតជាបានជួយពលរដ្ឋឱ្យមានការងារធ្វើ មានប្រាក់ចំណូលទៀងទាត់។ បន្ថែមពីនេះទៀត គឺទទួលបានការគាំពារសង្គមបានយ៉ាងល្អ តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅពេលមានបញ្ហាសុខភាព ទៅពេទ្យពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ។

កម្មករកម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រ ផលិតកាបូប និងតង់នេះដែរ បានលើកឡើងថា ចំពោះការលើកកម្ពស់សិទ្ធិការងារនេះ ពួកគាត់ពិតជាពេញចិត្ត ដោយសារតែទទួលបានការជ្រោមជ្រែង និងលើកកម្ពស់សិទ្ធិពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ពួកគាត់ បានអះអាងស្រដៀងគ្នាទៀតថា ការបំពេញការងារសព្វថ្ងៃនេះ គឺទទួលបានសេរីភាពពេញលេញ គ្មានការគាបសង្កត់ ឬការរើងអើងណាមួយឡើយ។ ជាពិសេស រាជរដ្ឋាភិបាល តែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍បន្ថែមកាន់ត្រែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានទទួសស្គាល់ថា វិស័យការងារនៅកម្ពុជាគឺមានភាពល្អប្រសើរច្រើន ក្នុងនោះ ការលើកកម្ពស់សិទ្ធិនេះអាចជួយដល់វិស័យការងារនៅកម្ពុជា ដែលបានបង្ហាញឱ្យឃើញថា កម្មករនិយោជិតមានសិទ្ធិពេញលេញ អាចចូលរួមបានគ្រប់សភាពការ អ្វីដែលសំខាន់ជាងនេះថែមទៀត គឺបងប្អូនកម្មករមានជីវភាពរស់នៅសមរម្យ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។ ការលើកកម្ពស់សិទ្ធិការងារ ជួយពលរដ្ឋឱ្យមានការងារធ្វើ មានលុយចាយ ឈឺមានពេទ្យព្យាបាលជំងឺពី ប.ស.ស. ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារធ្វើការ ដោយប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ដូចជាការបង្កើនភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល