ព័ត៌មាន
អគ្គលេខាធិការ អ.ដ.ក ៖ រយៈពេលជាង ២ឆ្នាំ បានចាត់ការសំណុំរឿងចំនួន ១៣៤០ករណី
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) សហការជាមួយអង្គការ UNDP ប្រចាំកម្ពុជា ធ្វើសិក្ខាសាលាថ្នាក់ជាតិស្តីពីការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានមានប្រសាសន៍ថា សិក្ខាសាលាជាតិស្ដីពីការធ្វើឲ្យប្រសើរឡើងនៅយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីគោលនយោបាយ និងក្របខណ្ឌច្បាប់នានាពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងវឌ្ឍនភាពការងារដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រេចបាននាពេលកន្លងមក និងម៉្យាងទៀតជាវេទិកាសម្រាប់តំណាងមកពីគ្រប់ភាគីពាក់ព័ន្ធដែលធ្វើការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋបានជួបពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា និងបង្កើនកិច្ចសហការឲ្យកាន់តែស្អិយរមួតថែមទៀត រួមគ្នាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ជ្រាបកាន់តែច្បាស់ពីសារសំខាន់នៃយន្តការដោះស្រាយវិវាទនេះ។ ហើយក៏ដូចជាការជួយលើកកម្ពស់នូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីការបង្កើតស្ថាប័នថ្មីរហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលប្រមាណជាង ២ឆ្នាំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធក្រោមការដឹកនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក សម្រេចបាននៅសមិទ្ធផលសំខាន់ៗជាច្រើន។ ដោយគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ការសំណុំរឿងសរុបចំនួន ១៣៤០ករណី ស្មើ ៤៥,៥៦% ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុប ២៩៤១ករណី ដែលក្នុងនោះសំណុំរឿងចំនួន ៧៤៩ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ។ សំណុំរឿងចំនួន ១៥៣ករណី ត្រូវបានពិនិត្យនិងលើកចោលដោយសារខុសសមត្ថកិច្ច។ សំណុំរឿង ៤៣៨ករណី ត្រូវបានបិទបញ្ចប់ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿង ១៦០១ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ៕ អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល