ព័ត៌មាន
ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា
ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ។
ពិធីនេះក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Christof WEIGELMEIER, អនុប្រធានបេសសកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក លោកស្រី តំណាងអង្គការជាដៃគូរអភិវឌ្ឍទាំងអស់។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងកិច្ចសហការពហុវិស័យ ក្នុងការការពារ និងឆ្លើយតបចំពោះហានិភ័យសុខភាព ដែលពាក់ព័ន្ធនឹងមនុស្ស សត្វ និងបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរលើកិច្ចសហការយ៉ាងជិតស្និតជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) រាជរដ្ឋាភិបាល អាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រដល់គម្រោង OH4CAM ដែលមានរយះពេល ៥ឆ្នាំ ហើយថ្ងៃនេះក៏ជាថ្ងៃមួយដ៏ឧត្តុងឧត្តមដែលគណៈកម្មការ IMCC-OH បានសហការណ៍រៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជាជាផ្លូវការ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្ថែមទៀតថា ពិធីប្រកាសនេះប្រារព្ធឡើងគោលបំណងសំខាន់ៗ៖ គោលបំណងយុទ្ធសាស្ត្រទី១ (SO1)៖ បង្កើតក្របខណ្ឌនីតិប្បញ្ញត្តិ រចនាសម្ព័ន្ធអភិបាលកិច្ច គោលការណ៍ ណែនាំបច្ចេកទេស និងយន្តការហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលកិច្ចសហការពហុវិស័យ និងការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតបចំពោះភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) ជំងឺឆ្លងពីសត្វមកមនុស្ស (ZDs) និងជំងឺឆ្លងកើតថ្មី (EIDs)។ គោលបំណងយុទ្ធសាស្ត្រទី២ (SO2)៖ ពង្រឹងសមត្ថភាពមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងវេទិកាឌីជីថល។ គោលបំណងយុទ្ធសាស្ត្រទី៣ (SO3)៖ ការធ្វើទំនើបកម្មមន្ទីរពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព តាមដាននិន្នាការនៃការរីករាលដាលនៃជំងឺ ពីថ្នាក់ជាតិដល់សហគមន៍ និងគោលបំណងយុទ្ធសាស្ត្រទី៤ (SO4)៖ អនុវត្តកម្មវិធីទំនាក់ទំនង ផ្តល់ការគាំទ្រដល់ភាពជាដៃគូ ដើម្បីបង្កើនការយល់ដឹងអំពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់ទាំងអស់គ្នា។ សម្របសម្រួលការគាំទ្រពីភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរថ្នាក់ខេត្តទាំង៣ (ខេត្តបាត់ដំបង កំពង់ចាម និងកំពត)។
លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា គម្រោង «សុខភាពតែមួយនៅកម្ពុជា» គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តស្របតាមអាទិភាព និងផែនការយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ ក្នុងបរិបទដែលកម្ពុជា និងតំបន់កំពុងប្រឈមមុខនឹងការគំរាមកំហែងពីជំងឺឆ្លងកើតថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស និងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រឹងកិច្ចសហការពហុវិស័យរវាងវិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យបរិស្ថាន។ ក្នុងន័យនេះគម្រោង «OH4CAM» គឺជាយន្តការស្នូលមួយ សម្រាប់ជំរុញការសម្របសម្រួលការលើកកម្ពស់សមត្ថភាព ឆ្លើយតបចំពោះហានិភ័យសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កម្ពុជាបាននិងកំពុងបន្តបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» ជាពិសេសតាមរយៈការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិកា Global Forum for One Health Summit ដែលបានរៀបចំឡើងនៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល