ព័ត៌មាន
អនុប្រធាន សមាគមអតីតយុទ្ធជន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនរស់នៅភូមិស្រះទឹកតេជោសែនជ័យ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងពេលឱកាសនេះ ឯកឧត្តម គន់ គីម បានកោតសរសើរដល់ការរៀបចំជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន។
ក្នុងពេលចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម ថ្លែងថា អតីតយុទ្ធជន និងក្រុមគ្រួសារដែលរស់នៅទីនេះថា រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់បងប្អូនអតីតយុទ្ធជនបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពរស់នៅផងដែរ។
ជាមួយគ្នា ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ចាប់តាំងពីបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារចូលរស់នៅ គឺបានខិតខំថែទាំ និងរៀបចំផ្ទះបានយ៉ាងល្អប្រសើរ ដែលនេះបង្ហាញថាការផ្តល់អំណោយផ្ទះក្នុងមូលដ្ឋាននេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម បន្ថែមថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដាក់ចេញជាផែនការចំពោះការធ្វើកសិកម្មដាំដុះដំណាំលើដីឡូត៍ និងដីកសិកម្ម គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់រស់នៅភូមិខាងលើនេះផងដែរ៕
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល