ព័ត៌មាន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Hiace ជូនមន្ទីរពេទ្យធំៗចំនួន ៣ ដើម្បីសុខុមាលភាពកុមារកម្ពុជា
ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពមហាជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Toyota Hiace (១២ កៅអី) ចំនួន ៣ គ្រឿង ជូនដល់មន្ទីរពេទ្យឆ្នើមៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន។ ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺតូចៗ ជាពិសេសកុមារដែលនៅតំបន់ដាច់ស្រយាលឱ្យទទួលបានសេវាព្យាបាលទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

ក្នុងពិធីប្រគល់រថយន្តដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ លោក ខេនសុកេ ស៊ីជីយ៉ាក់ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា ក្រៅពីការយកចិត្តទុកដាក់លើវិស័យសុខាភិបាល ក្រុមហ៊ុនក៏បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលសក្ដានុពលយុវជនជំនាន់ក្រោយផងដែរ។ លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្ម “Producing Happiness for All” និងទស្សនវិជ្ជាសកល “Mobility for All”។ យើងមិនមែនត្រឹមតែជាអ្នកផលិតរថយន្តនោះទេ ប៉ុន្តែយើងជាអ្នកផ្តល់ដំណោះស្រាយផ្នែកចល័តភាព ដើម្បីជួយឱ្យមនុស្សគ្រប់រូបអាចជម្នះរាល់ឧបសគ្គក្នុងជីវិត តាមរយៈយុទ្ធនាការ ‘Start Your Impossible។

ដោយឡែក ប្រធានមន្ទីរពេទ្យគឺ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន បានបង្ហាញក្តីរំភើបរីករាយ និង ថ្លែងអំណរគុណដល់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្តថ្មីសន្លាងសម្រាប់សម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យទាន់ពេលវេលា។
ជាមួយនឹងវត្តមានដ៏រឹងមាំអស់រយៈពេល ៣៣ ឆ្នាំនៅក្នុងប្រទេសកម្ពុជា តូយ៉ូតាមានគោលដៅប្រែក្លាយខ្លួនជា “ម៉ាកយីហោជាតិ” ដែលរីកចម្រើនទន្ទឹមគ្នាជាមួយប្រជាជនខ្មែរ។ ក្រៅពីការគាំទ្រផ្នែកសុខាភិបាល ក្រុមហ៊ុនក៏បានជំរុញទេពកោសល្យកុមារតាមរយៈកម្មវិធី Toyota Dream Car Art Contest ដែលទើបតែប្រារព្ធខួបលើកទី ១៩ នាពេលថ្មីៗនេះ ដើម្បីផ្ដល់ឱកាសឱ្យកុមារនៅតាមមន្ទីរពេទ្យបានបង្ហាញសមត្ថភាពដូចកុមារដទៃទៀតដែរ។
លើសពីនេះ តូយ៉ូតាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងស្រុកតាមរយៈ កិច្ចសហការជាមួយស្ថាប័ន TVET៖ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា និងការបង្កើតឱកាសការងារក្នុងវិស័យឧស្សាហកម្ម៖ បច្ចុប្បន្ន ៧៧% នៃបុគ្គលិកនៅក្នុងរោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing Cambodia គឺជាសិក្សាកាមដែលមកពីសាលាបច្ចេកទេសទាំងនេះ។
ការឧបត្ថម្ភរថយន្ត និងសកម្មភាពសង្គមទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ថា តូយ៉ូតា មិនត្រឹមតែផ្ដោតលើការធ្វើអាជីវកម្មនោះទេ ប៉ុន្តែបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងការរីកចម្រើននៃធនធានមនុស្សរបស់កម្ពុជាយ៉ាងពិតប្រាកដ៕ អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល