ព័ត៌មាន
រថយន្តក្រុងរដ្ឋជួយពលរដ្ឋកាត់បន្ថយចំណាយលើការធ្វើដំណើរ ខណៈកម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេង
ស្ថិតក្រោមវិបត្តិតម្លៃប្រេងសកល ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលបាននឹងកំពុងដើរតួសំខាន់ក្នុងការជួយសម្រាលការចំណាយលើការធ្វើដំណើរ។
បច្ចុប្បន្ននេះ ការបម្រើសេវារថយន្តក្រុងសាធារណៈ City Bus ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅកំពុងមមាញឹកក្នុងការធ្វើប្រតិបត្តិករដូចសព្វដងទាំងខ្សែរត់ និងតម្លៃ។
សេវារថយន្តក្រុងសាធារណៈនេះ គឺចំណាយត្រឹមតែ១៥០០រៀលប៉ុណ្ណោះក្នុងម្នាក់ៗ និងក្នុងមួយខ្សែរត់ម្តងៗ ដោយមិនគិតពីរយៈចំងាយនោះឡើយ ។ ប៉ុន្តែក្នុងនោះដែរ ក៏មានការលើកលែងដោយមិនគិតប្រាក់នោះឡើយ សម្រាប់កុមារ សិស្ស និស្សិត មនុស្សចាស់ជរា ជនមានពិការភាព ក៏ដូចជាព្រះសង្ឃជាដើម .ល. ។
លោកកែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារៈ City Bus បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានយកចិត្តទុកដាក់ តាមរយៈការគិតគូរជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសះ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានតម្លើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ ខណៈបរិបទពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ធ្វើឲ្យប្រេងឥន្ធនៈមានការឡើងតម្លៃ ហើយការសាយភាយឥទ្ធិពលមកដល់កម្ពុជាផងដែរ ។
ពលរដ្ឋ សម្តែងក្តីសប្បាយរីករាយ នឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលបានជួយសម្រួលភាពងាយស្រួលដល់ការធ្វើដំណើរ និងសម្រាកការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃផងដែរ។
គួរបញ្ជាក់ថា សេវារថយន្តក្រុងសាធារណៈ City Bus គឺមាន១៣ខ្សែរត់ ដែលចាប់ផ្តើមដំណើរការចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង២០ និង៣០នាទីយប់ ។ ក្នុងនោះមានខ្សែរត់ដោយឡែក០២ដទៃទៀត ដែលមួយជាខ្សែរត់ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ និងមួយខ្សែទៀត សម្រាប់គាំទ្រផ្លូវថ្មើរជើងចតុមុខ Walk street គឺចាប់ផ្តើមដំណើរការចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង ២៣យប់៕ អត្ថបទ៖ លីហេង







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល