ព័ត៌មាន
វិស័យឯកជនមើលឃើញភាពរីកច្រើននៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក
ភ្នំពេញ៖ វិស័យឯកជន បានមើលឃើញភាពរីកចម្រើន និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តន៍យុទ្ធសាស្រ្តបញ្ចាកោណទី២ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញអភិវឌ្ឍន៍គម្រោងលើវិស័យដឹកជញ្ជូនចំនួន៩០ ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានសរុបជាង ១៩,៩២ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេលខ្លី និងមធ្យម។
របាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៥កន្លងទៅ វឌ្ឍនភាពនៃផែនការគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ឆ្នាំ២០២៣-២០៣៣ គឺមានគម្រោងទាំងអស់ចំនួន ៩០ ដែលស្ថិតនៅក្នុងរយៈពេលខ្លី និងមធ្យម ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានសរុប ១៩, ៩២៦ លានដុល្លារអាម៉េរិក។ ក្នុងចំណោមទាំង ៩០ គម្រោង គឺ គម្រោងចំនួន ១៨ បានបញ្ចប់ជាស្ថាពរ, ១៥ គម្រោងបាននិងកំពុងដំណើរការ ហើយ ១៥គម្រោងទៀតកំពុងសិក្សានិងរៀបចំ ខណៈគម្រោង ៤២ មិនទាន់ដំណើរការ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា (LOSCBA) បានបញ្ជាក់ថា លោកបានមើលឃើញការរីកចម្រើនជាបន្តបន្ទាប់នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាពិសេស គម្រោងដែលផ្តោតលើការកែលម្អការតភ្ជាប់ និងការលើកកម្ពស់ប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលស្ថិតក្រោមបញ្ចាកោណទី២ នៃយុទ្ធសាស្ត្ររដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ កាត់បន្ថយចំណាយឡូជីស្ទិក និងបង្កើនភាពទាក់ទាញវិនិយោគបន្ថែមមកកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារកម្ម បញ្ជាក់ទៀតថា ក្នុងចំណោម ១៨ គម្រោងដែលបានបញ្ចប់ជាស្ថាពរគឺមានគម្រោងព្រលានយន្តហោះ, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រ, គម្រោងដឹកជញ្ជូនតាមផ្លូវទឹក, គម្រោងផ្លូវល្បឿនលឿន, គម្រោងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវសំខាន់ៗ។ ដោយឡែក គម្រោងកំពុងដំណើរការ រួមមាន គម្រោងផ្លូវថ្នល់ចំនួន ៧ និងផ្លូវជាតិ និងផ្លូវខេត្ត ៤, គម្រោងផ្លូវសមុទ្រចំនួន១, និង ផ្លូវអាកាសចំនួន ២៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣