ព័ត៌មាន
កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅដ៏ធំមួយកន្លែងស្ថិតក្នុង ដី ឡូតិ៍លេខ២ ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសង្ស័យមានបង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងចុះអនុវត្តន៍ការងារផ្ទាល់ដោយលោកអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
អគារខាងលើ ជាប្រភេទអគាររួម (ជួលសម្រាប់បុគ្គលិកក្លឹបកំសាន្តទីក្រុងលើមេឃស្នាក់នៅ) កម្ពស់៦ជាន់ ស្មើនឹង ២៣៤បន្ទប់ មានមនុស្សស្នាក់នៅសរុបចំនួន ៧៤នាក់ ស្រី ២១នាក់ ០៣សញ្ជាតិ ក្នុងនោះមាន ៖ ១.ជនជាតិ ខ្មែរ ៣៥នាក់ ស្រី ១៣នាក់, ២.ជនជាតិ ចិន ៣៣នាក់ ស្រី ០៨នាក់, ៣.ជនជាតិ មីយ៉ាន់ម៉ា ០១នាក់ ប្រុស។
ជាលទ្ធផល នៃការត្រួតពិនិត្យ រកឃើញមានជនជាតិចិន ចំនួន៥នាក់ ដែលបានចូលមកស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រៅពីនោះជនបរទេសផ្សេងទៀតដែលកំពុងស្នាក់នៅទីតាំងខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការ ត្រឹមត្រូវ ហើយពុំ រកឃើញមានមនុស្ស រឺសម្ភារពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះទេ។
បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ លីហេង






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣