ព័ត៌មាន
ក្រសួងអប់រំ ចង់ឃើញការប្រែប្រួលនៃកីឡាសិស្សបឋមសិក្សា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាជាតិ
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបំផុសដល់គ្រប់ភាគីពាក់ព័ន្ធ ត្រៀមចូលរួម និងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវទាញប្រយោជន៍ពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅរកប្រកួតប្រជែងកម្រិតខ្ពស់ និងអន្ដរជាតិនាថ្ងៃអនាគត។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រសួងអប់រំ បានកោះប្រជុំគណៈកម្មការរៀបចំ រួមជាមួយតំណាងសហព័ន្ធកីឡាជាតិ មុនការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធពិធីបើក ចាប់ពីថ្ងៃទី២ ខែឧសភាចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅតាមបណ្ដាទីលានចំនួន ១០ ក្នុងរាជធានីភ្នំពេញ។
មន្ដ្រីកីឡាជាន់ខ្ពស់ដដែលបន្ដថា កីឡាសិស្សបឋមសិក្សា ក្រសួងបានរៀបចំរៀងរាល់ឆ្នាំ និងមានលក្ខណៈដដែលៗ ប៉ុន្ដែអ្វីដែលក្រសួងចង់ឃើញ គឺការប្រែប្រួលសមត្ថភាព និងគុណភាពនៃការរៀបចំ ពិសេសប្រសិទ្ធភាពរបស់លទ្ធផលដែលកើតចេញពីដំណើរការនៃការចូលរួម ក៏ដូចជាការប្រកួតជាក់ស្ដែង ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡាជាតិ។

ជាការពិតការលេងកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព តែការរៀបចំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ក្រសួងចង់បង្កើនគុណភាព និងសមត្ថភាពក្នុងការរៀបចំឲ្យបានកាន់តែគត់មុត ស្របតាមលក្ខណៈវិទ្យាសាស្ដ្រកីឡា ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងឲ្យបាននូវគុណភាពរៀបចំកាន់តែល្អ ហើយទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹកទាំង ២៥រាជធានីខេត្ត ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ចូលរួមបំផុសស្មារតីអាណាព្យាបាលបន្ថែម មិនត្រូវបង្អាក់ស្មារតីកុមារ ក្នុងការចូលរួមលេងកីឡា ផ្ទុយទៅវិញ មាតាបិតា ត្រូវជំរុញ និងលើកទឹកចិត្តពួកគេឲ្យចូលរួមលេងកីឡាកាន់តែច្រើន ស្របតាមប្រធានបទនៃកីឡាសិស្សបឋមសិក្សាឆ្នាំនេះ គឺកីឡាដើម្បីសុខភាពកុមារ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាកុមារចូលរួមសរុប ២,៧៩២នាក់ មកពី២៥រាជធានី-ខេត្ត ដែលត្រូវចូលរួមការប្រកួតលើ ១២ប្រភេទកីឡា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល