ព័ត៌មាន
សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយកម្ពុជាលើការអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ននេះ។
សម្តេចធិបតី បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត។ ជាពិសេសជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង, ជំនាញ, បទពិសោធ និងបច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
សម្ដេចធិបតីបានថ្លែងថាការរីកចម្រើនរបស់វិស័យកំពង់ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើងដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានគាំទ្រដល់ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែនៅព្រះសីហនុនេះ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាពដូចជា ទី១) ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និង ទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២) ជំរុញការចូលរួមសិក្សារៀបចំផែនការមេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក, ទី៣) ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងទី៤)ជំរុញការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល