ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំកសាងការងារល្អដើម្បីបន្សល់ទុកជាមរតកសម្រាប់ជំនាន់ក្រោយ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្ដីសុខាភិបាលឱ្យខិតខំកសាងប្រវត្តិការងារល្អ គឺឆ្លុះបញ្ចាំងពីខ្លួនឯងដែលបានខិតខំប្រឹងប្រែង និងបន្សល់ទុកជាមរតក សម្រាប់ជំនាន់បន្តបន្ទាប់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្ដី បានណែនាំបែបនេះក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការ ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន និងកិច្ចការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយស និងជាស្នាដៃដល់មន្ត្រីសុខាភិបាលជំនាន់ក្រោយសិក្សាជាគំរូ។ បន្ថែមពីនេះ គ្រប់បណ្តាអង្គភាព ស្ថាប័នចំណុះក្រសួងសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប្រចាំលើប្រព័ន្ធទំនាក់ទំនងបន្ទាន់ (Hotline) នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញក្នុងការឆ្លើយតប និងទទួលការទំនាក់ទំនងឱ្យកាន់តែទាន់ពេលវេលា ប្រកបដោយស្មារតីបុរេសកម្ម។
ឯកឧត្តមសង្កត់ធ្ងន់ពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវពង្រឹងការបម្រើសេវាសុខភាពសង្គ្រោះបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ នៅតាមមន្ទីរពេទ្យ និងតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបានជោគជ័យក្នុងភារកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំមមីនេះ៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល