ព័ត៌មាន
ពុទ្ធបរិស័ទមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមក្នុងថ្ងៃបុណ្យវិសាខបូជា
ក្នុងថ្ងៃបុណ្យវិសាខបូជានេះ ប្រជាពុទ្ធបរិស័ទជាច្រើន បានមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមនានា។
នៅតាមបណ្តាទីវត្តអារាមទាំងអស់ គេសង្កេតឃើញមាន ប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់ យកទៅធ្វើបុណ្យ ប្រគេនព្រះសង្ឃ ក្នុងថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃដ៏សំខាន់បំផុត បង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ថ្ងៃព្រះអង្គបានត្រាស់ដឹង និងជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វានផងដែរ។
ពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅធ្វើបុណ្យនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងខណ្ឌ៧មករា បានបង្ហាញនូវក្តីជ្រះថ្លាក្រៃលែង ដែលបានធ្វើបុណ្យ ក្នុងថ្ងៃដ៏សំខាន់នេះ និងបានរំលឹកនឹកដល់ពុទ្ធឱវាទរបស់ព្រះព្រះសម្មាសម្ពុទ្ធ ដែលតែងប្រៀនប្រដៅមនុស្សឲ្យដើរលើកន្លងផ្លូវល្អ ស្មោះត្រង់ ជៀសវៀងដាច់ខាត ពីអំពើអប្បាយមុខ និងអប្បាយភូមិនានា ។
ពិធីបុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំ ខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿ ថាជាមហាកុសលដ៏ប្រសើរ៕
អត្ថបទ ៖ លីហេង






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល