ព័ត៌មាន
អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន
ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការដឹងពីមន្រ្តីជំនាញនៃអង្គការអន្តរជាតិខាងការងារនៅកម្ពុជា ហៅកាត់ថា ILO។
នៅក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាប់BTVថា យោងតាមស្ថិតិពីវិទ្យាស្ថានជាតិស្ថិតិ បច្ចុប្បន្ន កម្លាំងពលកម្មមានដល់១០លាននាក់ ដែលជាកម្លាំងស្នូលមួយដ៏សំខាន់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យប្រជាជនចាកផុតពីភាពក្រីក្រ ដោយសារពួកគេមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកបានបន្តទៀតថា បច្ចុប្បន្ន ការគោរពសិទ្ធិកម្មករ និយោជិត បានជ្រួតជ្រាបច្រើននៅក្នុងកន្លែងធ្វើការ រីឯកម្មកជំនាញវិញ ក៏មានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ ដែលកាលពីមុនធ្វើតែកសិកម្ម និងកាត់ដេរ ប៉ុន្តែឥឡូវកម្មករជំនាញមានទាំងអេឡិចត្រូនិក រថយន្ត និងជំនាញថ្មីៗទៀត។
គួររម្លឹកដែរថា ទិវាកម្មករអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដើម្បីរំលឹកដល់ការតស៊ូ និងការលះបង់របស់កម្មករ កម្មការិនី ក្នុងការស្វែងរកសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ។ សម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ នៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៤០ នៃទិវាកម្មករអន្តរជាតិ (១ ឧសភា ១៨៨៦ – ១ ឧសភា ២០២៦) ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕
អត្ថបទ៖ទូច សោភ័ណ




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល