ព័ត៌មាន
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams មួយកន្លែង ក្នុង បុរីប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ការបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការបង្ក្រាបផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផល នៃការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិបង់ក្លាដេស១២នាក់ (ប្រុស) ។ និងបានដកហូតវត្ថុតាង រួមមាន ៖ Laptop ០២គ្រឿង , ទូរស័ព្ទ ២៣គ្រឿង , All in one ១៤គ្រឿង ,ក្រដាសលុយសែន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។
ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព អូសទាញឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល