ព័ត៌មាន
ដំណោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅតែជាជម្រើសល្អសម្រាប់ពលរដ្ឋ និង សង្គម
យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងភាពឆាប់រហ័ស ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវបានពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពកាន់តែប្រសើរជាងមុន ប្រសើរក៏ព្រោះតែ រដ្ឋមន្ត្រី មន្ត្រីច្បាប់ជាច្រើនរូប មកពីស្ថានប័នជាច្រើន រួមគ្នាកែតម្រូវយន្តការនេះអោយមានតម្លាភាពជាងមុន។
ដើម្បីសម្រេចបាននូវមុំទី៤ គឺ«ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដែលជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងអធិការកិច្ច បានបើកសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម សុខ សូកេន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចំនួន ៦ចំណុច ក្នុងនោះ គឺ «ការជំរុញរៀបចំក្របខណ្ឌច្បាប់ យន្តការសម្របសម្រួល និងផ្សះផ្សាវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ» សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបទៅជិតប្រជាពលរដ្ឋ និងធានាបាននូវ បរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៀត គឺ «ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» និង បានប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយ (អ.ដ.ក.) ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម សុខ សូកេន សង្កត់ធ្ងន់លើ យន្តការ នៃការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា រួមមានទាំងយន្តការ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដូចជា ក្រសួងអធិការកិច្ច, អ.ជ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុយោដី, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែក ពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬយន្តការដោះស្រាយវិវាទតាមបែបរដ្ឋបាលនៅ ថ្នាក់មូលដ្ឋាន ជាដើម។ យន្តការដោះស្រាយបណ្តឹងរបស់ក្រសួងអធិការកិច្ច និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. មានភាពប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមចំណែកពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្ថែមថា ដោយបន្តយកចិត្តទុកដាក់លើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភានេះ បានសម្រេចសម្រួល រចនាសម្ព័ន្ធ និងមុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយកែសម្រួលនិងដំឡើងពីនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ទៅជាអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងកែសម្រួលមុខងារលើការងារដោះស្រាយបណ្តឹង ទៅជាការទទួលពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារអំពីនីតិបុគ្គល និងរូបវន្តបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗពី មជ្ឈដ្ឋាននានាផងដែរ។ ក្នុងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា អ.ដ.ក ជាយន្តការមួយ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល