ព័ត៌មាន
ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគមគ្រូពេទ្យវះកាត់រោគស្រី្តអង់ដូស្កុបពីកម្ពុជា
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគមគ្រូពេទ្យវះកាត់រោគស្រី្តអង់ដូស្កុបពីកម្ពុជា, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់សន្និសីទឆ្នាំនេះ យើងបានរៀបចំកម្មវិធីវិទ្យាសាស្រ្ត ដែលមានប្រធានបទថ្មីៗសំបូរបែប និងវាគ្មិនជាតិ អន្តរជាតិ បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗស្តីពីអំពី ការវះកាត់ដោយប្រើរ៉ូបូត (Robotic Surgery) និង ការវះកាត់ដោយចោះ (Endoscopy/Laparoscopy) ដើម្បីបង្ហាញថាតើវិស័យវះកាត់ Endoscopy លើរោគស្រី្តរបស់យើង និងឈានទៅមុខ ហើយសន្និសីទប្រចាំឆ្នាំលើកទី៣ ក្នុងគោលបំណងពង្រីក ពង្រឹងចំណេះដឹង និងការអនុវត្តន៍ដើម្បីធានាឲ្យការផ្តល់សេវាលើសុខភាពស្រី្តឲ្យកាន់តែប្រសើរ។
ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានលើកឡើងដែរថា សេវាវះកាត់រោគស្រី្ត មានដូចជា៖ Laparoscopy – Endoscopy – Surgery គឺជានិន្នាការដែលកំពុងអភិវឌ្ឍខ្លាំង នៅលើសកលលោក ហើយក៏ជាដំណើរការនៃការអភិវឌ្ឍ ជាពិសេសបច្ចេកវិទ្យា និងធនធានមនុស្សសម្រាប់ប្រទេសយើង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ក្នុងបរិបទនៃសន្និសីទប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា គោលដៅចម្បងនៃការប្តេជ្ញាចិត្តដើម្បីបង្កើនសមត្ថភាពផ្នែកវះកាត់ដោយចោះរោគស្រី្ត ទៅដល់ក្រុមគ្រូពេទ្យជំនាញ ដែលបម្រើសេវាផ្នែករោគស្រី្ត ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ធ្វើយ៉ាងណាដើម្បីឲ្យសមត្ថភាពនៅក្នុងការវះកាត់រោគស្រី្តនេះ កាន់តែជឿនលឿនទៅមុខ។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមឲ្យមន្រី្តសុខាភិបាល ក៏ដូចជាអ្នកបម្រើសេវាផ្នែកសុខាភិបាលទាំងអស់ ត្រូវតែបង្កើននូវសមត្ថភាព រួបរួមសាមគ្គីភាពគ្នា និងសហប្រតិបតិ្តការជាមួយគ្នា ពីគ្រប់ផ្នែក ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើសេវានេះ កាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងមានសុវតិ្ថភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈទៅអ្នកមកទទួលសេវា៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប