ព័ត៌មាន
អ្នកជំនាញច្បាប់អន្តរជាតិ៖ ថៃនឹងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ប្រសិនបើលុបចោល MoU2001 ជាមួយកម្ពុជា
ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានព្រមានថា ថៃកំពុងឈានទៅរកការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរចំពោះការបង្ហាញពីចេតនាចង់លុបចោល អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ឬហៅថា MoU2001 ដែលបានចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១។ ទោះបីយ៉ាងណា ជំហររបស់កម្ពុជានៅតែគោរព អនុវត្តទៅតាមទាំងខ្លឹមសារទាំងស្មារតីរបស់ MoU-2001 ហើយកម្ពុជាប្តេជ្ញាស្វះស្វែងរកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី។
ថ្លែងក្នុងកិច្ចពិភាក្សាពិសេស ក្រោមប្រធានបទ៖ តើអន្តរជាតិមើលឃើញបែបណា ចំពោះការគោរពបទឈប់បាញ់រវាងកម្ពុជា និងថៃ? ជាមួយ BTV លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ បានពន្យល់ថា MoU 2001 រវាងកម្ពុជា-ថៃ មិនមែនជាឯកសារកំណត់ព្រំដែនសមុទ្រផ្លូវច្បាប់ទេ ប៉ុន្តែជាកិច្ចព្រមព្រៀងនយោបាយសម្រាប់អភិវឌ្ឍរួម នៅតំបន់សមុទ្រដែលមានការទាមទារត្រួតស៊ីគ្នា។
លោក អាន ប៉ាស្ទី បានលើកឡើងទៀតថា ក្រោមច្បាប់អន្តរជាតិ នៃអនុសញ្ញាទីក្រុងវេយេន ការលុប MoU មិនអាចធ្វើដោយបង្ខំ ឬ ជាឯកតោភាគីដោយគ្មានមូលហេតុត្រឹមត្រូវបានទេ ខណៈកម្ពុជាមិនមានការរំលោភ MoU យ៉ាងធ្ងន់ធ្ងរទេ ដូច្នេះ គ្មានមូលហេតុច្បាស់លាស់សម្រាប់ការលុបឡើយ។
លោកបន្ថែមថា ដោយឡែក ពាក់ព័ន្ធនឹង ច្បាប់សមុទ្រ បានកំណត់ថា រដ្ឋមានសិទ្ធិអធិបតេយ្យលើដែនសមុទ្ររបស់ខ្លួន ហើយរដ្ឋផ្សេងមិនអាចរំលោភដោយខុសច្បាប់បានឡើយ។ បើយោងតាម មាត្រា ៥៩ នៃ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែកយ៉ាងច្បាស់ថា អាចលុបកិច្ចព្រមព្រៀងចាស់បាន ប្រសិនបើមានកិច្ចព្រមព្រៀងថ្មីមកជំនួស ហើយ ក្នុងមាត្រា ៦០ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែងថា អាចលុបបាន ប្រសិនបើមានការរំលោភយ៉ាងធ្ងន់ធ្ងរពីភាគីម្ខាង។ សរុបមកបើគ្មានលក្ខខណ្ឌទាំងពីរនេះ ការលុបដោយបង្ខំគឺ ផ្ទុយនឹងច្បាប់អន្តរជាតិ។
ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញទាក់ទងនឹងភាគីថៃគ្រោងនឹងលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនសមុទ្រកម្ពុជានោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅក្នុងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។ ទោះបីយ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជក់ជំហរថា កម្ពុជានៅតែគោរព អនុវត្តទៅតាម MoU-2001ទាំងខ្លឹមសារទាំងស្មារតី ហើយក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល