ព័ត៌មាន
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។
អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ដោយបន្តយកចិត្តទុកដាក់អនុវត្តមានដូចជា៖
ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។
ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។
ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ។
ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
និងទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល