ព័ត៌មាន
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦
ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនលើវិស័យទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦នេះ បានប្រកាសបើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦។ យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺប្រែក្លាយរដូវដែលមានភ្ញៀវទេសចរតិច ទៅជាពេលវេលាសាកសមសម្រាប់ទស្សនាកម្ពុជា ជំរុញការដើរលេងក្នុងស្រុក និងជំរុញការស្រូបទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវកាលនេះ។
ឆ្នាំ ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង ជាថ្មី ក្រោយសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការនៅឆ្នាំ ២០២៥កន្លងទៅ។ យុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦ នេះ ធ្វើឡើងក្នុងរដូវកាលភ្ញៀវទេសចរតិច ក្នុងរដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។
គោលដៅសំខាន់ គឺក្រសួងទេសចរណ៍ធ្វើយុទ្ធនាការនេះ ដោយនឹងភ្ជាប់សកម្មភាពជាច្រើន ក្នុងគោលដៅសំខាន់មួយ គឺជំរុញការធ្វើដំណើរទេសចរណ៍របស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាជំរុញការផ្សព្វផ្សាយ បង្កើតភាពទាក់ទាញនានា ស្រូបទាញភ្ញៀវទេសចរបរទេសមកកម្ពុជា ឱ្យកាន់តែច្រើន។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបើកយុទ្ធនាការថា រដូវកាលបៃតង ជាពាក្យជំនួសឱ្យពាក្យថា រដូវភ្ញៀវទេសចរតិច។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជារដូវកាលដែលបង្ហាញពីសម្រស់ពិតរបស់កម្ពុជា ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធដែលសាកសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ លើការលំហែរកាយដើម្បីសុខុមាលភាព។ ឯកឧត្តមថា រដូវវស្សាពុំមែនជារដូវមិនធ្វើដំណើរ ហើយសម្ងំនៅតែក្នុងផ្ទះនោះទេ។ ប្រែក្លាយពេលវេលានេះ ទៅជាឱកាសធ្វើដំណើរកំសាន្ត ទូទាំងប្រទេសដើម្បីផ្តិតយករូបភាពស្រស់ស្អាត ប្លែកភ្នែកដែលមិនអាចរកបាននៅរដូវប្រាំង។
ក្នុងការបើកយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជន អ្នកស្រឡាញការថតរូប អ្នកផលិតមាតិការ ចូលរួមធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ជាតិ។ សូមជួយផ្តិតយករូបភាព វីដេអូ ពីដំណក់ទឹកភ្លៀង លើប្រាង្គប្រាសាទ សមុទ្រ ពពក តាមជួរភ្នំនិងទឹកដីសម្បូរបែបរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡលលើងឱ្យមានការចែករំលែកក្នុងបណ្ដាញសង្គម ដើម្បីពិភពលោកបានឃើញពីភាពទាក់ទាញរបស់កម្ពុជាឥតព្រំដែន នៃរដូវកាលបៃតង របស់កម្ពុជា។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានស្នើរទៅកាន់ ម្ចាស់សណ្ឋាគារ ភោជណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទាំងអស់ រួមគ្នារៀបចំកញ្ចប់សេវាដោយភ្ជាប់ជាមួយប្រម៉ូសិននានា ដើម្បីជាភាពទាក់ទាញទៅភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
ឯកឧត្តម រដ្ឋមន្ត្រីបានផ្ដាំឱ្យបន្តរក្សាស្នាមញញឹម ផ្តល់សេវាកម្មប្រកបដោយគុណភាព ការធានាអនាម័យខ្ពស់ ជាពិសេសរក្សាតម្លៃឱ្យបានសមរម្យ ដើម្បីរក្សាឱ្យបាន ទំនុកចិត្ត ទាក់ទាញភ្ញៀវឱ្យមកម្ដងហើយចង់មកម្ដងទៀត។ លើលពីនេះធានាជូនសុវត្ថិភាព និងផ្ដល់ជាការចងចាំល្អៗពីកម្ពុជាដែលមិនអាចបំភ្លេចបាន។
អត្ថបទ៖គឹមហុក











-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន