ព័ត៌មាន
មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកដល់នាវិកទាំងអស់ត្រូវហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជន
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក រាជធានីភ្នំពេញ ខណៈក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧត្តមនាវីឯកបានបន្តណែនាំដល់នាវិកទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិ។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានក្រើនរំលឹកថា ក្នុងស្ថានភាពបែបណាក៏ដោយនាយនាវី នាយនាវីរង ពលនាវិកទាំងអស់ត្រូវតែបន្តភារៈកិច្ចជូនជាតិមាតុភូមិ ដោយភាពអត់ធ្មត់ និងមោះមុតបំផុត ហើយនាវិកនៃកងទ័ពជើងទឹកគ្រប់រូប ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្ដីសុខជូនប្រជាជន។
ឯកឧត្តម បានលើកឡើងទៀតថា ក្នុងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់គប្បីគោរពវិជ្ជាជីវៈកងទ័ព និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តឱ្យបានល្អប្រសើរនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដែលអគ្គបញ្ជាការ ក្រសួងការពារជាតិ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ជូន៕









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល