ព័ត៌មាន
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគាំទ្រដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី, ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត។

ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លានដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។
ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារអឺរ៉ុបគឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយទីផ្សារមួយនេះនៅបន្តអនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែកទីផ្សារប្រទេសអង់គ្លេសវិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារផ្សេងៗទៀតផងដែរ។
សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លានដុល្លារ និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២០ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមានទំនិញ និងកសិផលផ្សេងៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល