ព័ត៌មាន
ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅខេត្តសៀមរាប
សៀមរាប៖ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរប នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) មកពី ១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិផងដែរ។
កិច្ចប្រជុំគណៈកម្មការនយោបាយ APF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ២០២៥ នៅ ទីក្រុងប៉ារីស។ ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង។បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ។
ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានា ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញ។
សូមបញ្ជាក់ថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា»ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ដោយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សិក្ខាសាលា និងកិច្ចប្រជុំនេះ មានការបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ ស្ដីអំពីការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (ស្ថានភាព និងកាលានុវត្តភាព), តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, មានក្រុមពិភាក្សា ស្ដីពី បទប្បញ្ញតិនៃបញ្ញាសិប្បនិម្មិត (តើមានក្របខ័ណ្ឌនីតិកម្មអ្វីខ្លះ?), តើត្រូវធ្វើដូចម្ដេច ដើម្បីទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតនៅក្នុងការងារសភា?,ព្រមទាំងកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង, កិច្ចប្រជុំគណៈកម្មការនយោបាយ ផងដែរ ។បន្ថែមពីនេះ គណៈប្រតិភូនៃកិច្ចប្រជុំ/សិក្ខាសាលា ព្រមទាំងថ្នាក់ដឹកនាំ និងបន្តពិភាក្សា ពិនិត្យ រៀបចំ និងអនុម័ត លម្អិតលើប្រធានបទជាក់លាក់ និងបច្ចុប្បន្នភាពនយោបាយ ពិសេសស សភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០៖ តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការធ្វើឳ្យមានស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឳ្យសន្តិភាពក្លាយជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៕






-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប