ព័ត៌មាន
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា មកដល់ត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៩៩នាក់ និងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់ BTV ថា ក្នុងប្រតិបត្តិការចុះបង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ដោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបានប្រឹងប្រែងក្នុងការបោសសម្អាត Online Scams ដោយទី១. ប្រមូលទិន្នន័យ ប្រមូលព័ត៌មាន ហើយជំរុញការអនុវត្តបង្ក្រាប Online Scams ដោយមានការសហការរវាងរដ្ឋាភិបាលជាមួយថ្នាក់ជាតិ ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមគណៈបញ្ជាការឯកភាពខ្លួនឯងដែលមានកម្លាំងនគរបាល និងអាវុធហត្ថជាសេនាធិការបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីបង្ក្រាប។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើស Online Scams ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ព្រមទាំងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ទីតាំងដែលចុះបង្ក្រាបមានដូចជា ៖ ទី១.ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៤-ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត និងទីតាំងផ្សេងៗទៀត៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល