ព័ត៌មាន
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
ផលិតផលក្នុងស្រុកដែលចុះបញ្ជីម៉ាកសមូហភាព ត្រូវបានទទួលគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង ទឹកឃ្មុំព្រៃធម្មជាតិ ព្រះវិហារ និងផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលជាផលិតផលម៉ាកសមូហភាព កំពុងបង្ហាញពីភាពរីកចម្រើន ទាំងទីផ្សារ និងជំនឿទុកចិត្តពីអ្នកប្រើប្រាស់។ ការចុះបញ្ជីម៉ាកសមូហភាពគឺ ដើម្បីការពារកេរ្តិ៍ឈ្មោះទំនិញរួម និងផ្តល់ការធានាគុណភាពដល់អ្នកប្រើប្រាស់។
ផលិតផលសមូហភាព (Collective Marks) គឺជាសញ្ញាសម្គាល់ដែលប្រើសម្រាប់សម្គាល់ប្រភពដើម គុណភាព ឬលក្ខណៈរួមនៃទំនិញ/ សេវាកម្មរបស់សមាជិកក្រុម ឬសមាគមណាមួយ ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាក។

លោកស្រី ហ៊ើ រ៉ាម៉ាណែត អនុប្រធាន សមាកមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល បង្ហាញក្តីរីករាយដែលផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ត្រូវបានចុះបញ្ជីម៉ាកសមូហភាពជាផ្លូវការ កាលពីថ្មីៗនេះ ដោយក្រសួងពាណិជ្ជកម្ម។ នេះគឺជាភាពជោគជ័យសម្រាប់សហគមន៍របស់លោកស្រី ដែលវានឹងជួយបង្កើនជំនឿទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងៗ ពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។
លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល កំពុងមានការកើនឡើងជាលំដាប់ ដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្នុងការជួយផ្សព្វផ្សាយទីផ្សារចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល កាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារអន្តរជាតិសំខាន់ៗមួយទៀត។ ភាពរីកចម្រើននេះ បានចូលរួមចំណែកជួយលើកកម្ពស់ជីវភាពសហគមន៍កាន់តែល្អប្រសើរជាងមុន។

ដោយឡែក សមាជិក សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ លោក ជា យឿន បានប្រាប់ BTV ថា លោកមានមោទនភាពដែលទឹកឃ្មុំព្រៃរបស់សហគមន៍របស់លោកត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព ព្រោះ ទឹកឃ្មុំ ផលិតដោយ សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ គឺជាទឹកឃ្មុំព្រៃធម្មជាតិសុទ្ធ១០០% ដែលបានប្រមូលផលពីក្នុងព្រៃសហគមន៍ឆែបលិច ដែលស្ថិតនៅ ស្រុកឆែប ខេត្តព្រះវិហារ។ លោកសង្ឃឹមថា ការចុះបញ្ជីជាម៉ាកសមូហភាពនេះនឹងជួយលើកកម្ពស់កម្រិតជីវភាពសហគមន៍របស់លោកកាន់តែប្រសើរ។

ដើម្បីលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា តាមរយៈការចុះម៉ាកសមូហភាពកម្ពុជា រួមមាន គុយទាវភ្នំពេញ, អង្ករព្រះវិហារ, អំបុកកំពង់ធំ, អង្ករក្រអូប SKO ,អង្ករដំណើប DSMK, នំបញ្ចុកសៀមរាប, ប្រហុកសៀមរាប, ក្រូចថ្លុងកោះពីរ, ដូងខ្ទិះបាត់ដំបង, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ថ្នាំជក់កម្ពុជា, សំបុកត្រចៀកកាំកម្ពុជា និងទឹកឃ្មុំព្រៃព្រះវិហារ ជាដើម៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប