ព័ត៌មាន
ក្រសួងទេសចរណ៍ និង ដៃគូឯកជន សហការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារថ្មីដើម្បីទាក់ទាញទេសចរអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេស ឆ្នាំ២០២៧-២០២៨ ដែលតាមរយៈសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរ ការកំណត់គោលដៅទីផ្សារ ខណៈវិបត្តិជម្លោះ សង្គ្រាម តម្លៃប្រេងពិភពលោក បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា សិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេសឆ្នាំ២០២៧ ឆ្នាំ២០២៨ ក្នុងគោលបំណង ទី១ គឺសិក្សាស្វែងយល់អំពីនិន្នាការការធ្វើដំណើររបស់ភ្ញៀវជាសកល នៅក្នុងតំបន់ និងពិភពលោក ដែលជះឥទ្ធិពលលើតម្រូវការនៃវិស័យទេសចរណ៍, ទី២ រួមគ្នាពិភាក្សាដោះស្រាយបញ្ហាប្រឈម និងសមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងតម្លៃ និងទី៣ ការកំណត់ទីផ្សារទេសចរណ៍អទិភាពសំខាន់ៗឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា ស្ថិតក្នុងនិន្នាការមិនប្រាកដប្រជារបស់ពិភពលោក និងក្នុងតំបន់បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរជាសកល ហើយបូករួមនឹងការមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាបង្ក្រាបអនឡាញស្កេម ជាដើម បានធ្វើឱ្យមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានៅក្នុងត្រីមាសដើមឆ្នាំ២០២៦នេះ និងបង្កការភ័យខ្លាចរយៈពេលវែងដល់ការធ្វើដំណើរនៃភ្ញៀវទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍កម្ពុជា។
នៅក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធដែលចូលរួមសិក្ខាសាលានេះ ចូលរួមរកវិធានការគន្លឹះ ការកំណត់ទីផ្សារយុទ្ធសាស្ត្រថ្មីៗ ទាក់ទាញទេសចរអន្តរជាតិ ដែលផ្អែកលើកត្តាខាងក្នុង កត្តាខាងក្រៅ កត្តាហានិភ័យ កត្តាកាលានុវត្តភាព ការរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាបណ្តាប្រទេសនានាទៀត ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមលើកទឹកចិត្តភាគីពាក់ព័ន្ធរួមគ្នា លើការបើកទូលាយទីផ្សារថ្មី និងទាក់ទាញជើងហោះហើរត្រង់ថ្មីៗឲ្យបានច្រើនបន្ថែមទៀត ពង្រីកទាក់ទាញទេសចរអន្តរជាតិធ្វើដំណើរតាមផ្លូវគោគ ផ្លូវទឹក និងផ្លូវដែក ជាដើម។
ឯកឧត្តម ហួត ហាក់ ក៏បានស្នើភាគីពាក់ព័ន្ធជំរុញធ្វើសកម្មភាពទាក់ទាញទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ និងជំរុញការអភិវឌ្ឍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដូចជា អេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច ទេសចរណ៍សាសនា ទេសចរណ៍វិជ្ជសាស្ត្រ ទេសចរណ៍MICE និងកសិទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល