ព័ត៌មាន
អាជ្ញាធរកំពុងខិតខំអភិវឌ្ឍខេត្តប៉ៃលិនឱ្យទៅជាតំបន់សេដ្ឋកិច្ចនិងទេសចរណ៍ដ៏មានសក្តានុពល
ប៉ៃលិន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីលើកសម្រស់ខេត្តប៉ៃលិន កំពុងត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្កានុពល ដែលជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍ប្រជាជន និងលើកកម្ពស់មុខមាត់ជាតិ។
ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសគឺការបង្កលក្ខណៈងាយស្រួល ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការស្ថាបនាផ្លូវ ការដាំដើមឈើលម្អ និងការរៀបចំបរិស្ថានជុំវិញមាត់ច្រកទ្វារ មិនត្រឹមតែដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមុខមាត់របស់ជាតិ នៅមាត់ច្រកទ្វារអន្តរជាតិ ដែលតភ្ជាប់ជាមួយប្រទេសជិតខាង។ ជាមួយនឹងការរៀបចំឱ្យមានសោភ័ណភាពស្រស់បំព្រងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលតំបន់ព្រំដែនមានភាពស្អាត មានសណ្តាប់ធ្នាប់ និងមានបរិយាកាសល្អ វានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលធ្វើឱ្យអ្នកដំណើរមិនត្រឹមតែឆ្លងកាត់ ប៉ុន្តែអាចឈប់សម្រាក កម្សាន្ត និងទស្សនាទិដ្ឋភាពនានា៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣