ព័ត៌មាន
ពលរដ្ឋបន្តសាទរលទ្ធផលបោសសម្អាត Online Scams និងការបណ្ដេញជនបរទេសជាប់ពាក់ព័ន្ធចេញពីកម្ពុជា
ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើគោលជំហរមុខមាំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត Online Scams ខណៈថ្មីៗកម្ពុជាបានបន្តបណ្តេញជនបរទេសពាក់ព័ន្ធ ជាង២ពាន់៦រយនាក់ ចេញពីប្រទេស។
ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាននឹងកំពុងបង្កើនល្បឿនកាន់តែខ្លាំងក្លា ក្នុងការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចម្រុះជាតិសាសន៍ជាច្រើននាក់ និងបានអនុវត្តទោសទណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ពិសេសក៏បានកសាងនីតិវិធី ក្នុងការចាប់បញ្ជូន ខ្លួនជនបរទេសរ៉ាប់ពាន់នាក់ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ពលរដ្ឋ ថ្លែងអំណរគុណសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលនេះជាផ្នែក នៃការជួយការពារដល់សន្តិសុខជាតិ និងប្រជាជន សំដៅឲ្យប្រទេសជាតិមានសុខសន្តិភាព។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន២,៦៧១នាក់ ដោយក្នុងនោះស្រីចំនួន៥៨៥នាក់ មាន២៩សញ្ជាតិ រួមមាន៖ ជនជាតិអាមេរិក, ចិន, ឥណ្ឌូនេស៊ី, ប៉ាគីស្ថាន, វៀតណាម អាហ្វ្រិកខាងត្បូង, កាមេរូន, ហ្គាណា, ចិន, តៃវ៉ាន់, ឡាវ, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, ឥណ្ឌា, ប៊ូរុនឌី,បង់ក្លាដេស, ស្រីលង្កា, សេរ៉ាឡេអូន, លីបេរីយ៉ា, ប៉ានីហ្សេរីយ៉ា, កូរ៉េ, កេនយ៉ា, បេនីន, រុស្សី, តូហ្គោល, នេប៉ាល់, អាល្លឺម៉ង់, ថៃ និងម៉ាឡេស៊ី ជាដើម៕ អត្ថបទ៖ លីហេង






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល