ព័ត៌មាន
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះជួយសង្គ្រោះជនជាតិជប៉ុនមួយរូប ក្រោយទទួលបានព័ត៌មានតាម Hotline ថាមានការចាប់បង្ខាំងទុកដោយខុសច្បាប់ និងបានបន្តឆែករកឃើញមានជនជាតិចិន ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ផងដែរ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមបញ្ជាដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តផ្ទាល់ដោយលោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ រកឃើញបទល្មើស ៣ករណី រួមមានដូចខាងក្រោម៖
ករណីទី១ ៖ កម្លាំងចម្រុះបានសង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត ។
ករណីទី២ ៖ ឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់(ប្រុស) ពាក់ព័ន្ធនឹងបទល្មើស Online Scams ។ យោងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ខជំនាញ បានរកឃើញថា ក្រុមឧក្រិដ្ឋជនបានប្រព្រឹត្តិបទល្មើសឆបោកក្រោមរូបភាព បង្កើតស្ទូឌីយោក្លែងក្លាយ ក្នុងគោលបំណងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតសម្ភារ រួមមាន ៖ ទូរស័ព្ទដៃចំនួន១២៧គ្រឿង , CPU ចំនួន០២គ្រឿង , Monitor ចំនួន០២គ្រឿង , All In One ចំនួន០៤គ្រឿង ។
ករណីទី៣ ៖ រកឃើញជនបរទេស ដែលស្នាក់នៅខុសច្បាប់ដោយពុំមានឯកសារត្រឹមត្រូវ ចំនួន១២នាក់(ប្រុស) មាន០២សញ្ជាតិ ចិន និង វៀតណាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង១៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល