ព័ត៌មាន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តក្រើនរំលឹកដល់នាយ ទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ គប្បីគោរពវិជ្ជាជីវៈកង ទ័ព និងត្រូវបន្តបំពេញភារៈកិច្ចជូនជាតិ មាតុភូមិប្រកបដោយភាពអត់ធ្មត់ និងមោះមុតបំផុត។
ក្នុងឱកាសប្រជុំជួរប្រចាំសប្តាហ៍នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា កងទ័ពទាំងអស់ត្រូវតែគោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងមានការតាំងចិត្តខ្ពស់ ព្រោះកត្តាទាំងនេះគឺជាសសរទ្រូងនៃភាគជោគជ័យ ហើយជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទូទាំងកងពលត្រូវយកចិត្តទុកដាក់អនុវត្តខ្ពស់នូវច្បាប់អនុក្រឹត្យស្ដីពី បទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ ឱ្យបានប្រសើរ។ វិន័យ និងការតាំងចិត្ត គឺជាសសរទ្រូងនៃភាពជោគជ័យ ការងារទោះតូចឬធំ សុទ្ធតែមានតម្លៃ ប្រសិនបើយើងធ្វើវាដោយបេះដូង និងការទទួលខុសត្រូវ រាល់ការលំបាកក្នុងថ្ងៃនេះ គឺជាមេរៀនសម្រាប់ភាពរឹងមាំក្នុងថ្ងៃស្អែក។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងផងដែរថាបើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ កងទ័ពដឹកជញ្ជូនទាំងអស់ត្រូវបន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្ដីសុខជូនប្រជាជនជាដើម៕
អត្ថបទ បាន ចក់












-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល