ព័ត៌មាន
រដ្ឋសភាកម្ពុជា ជូនដំណឹងដល់ភាគីសភាអឺរ៉ុប អំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ររបស់កម្ពុជា
រដ្ឋសភាកម្ពុជាបានជូនដំណឹងភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ ការគោរពបាននូវ សេរីភាពនាវាចរណ៍និងសុវត្ថិភាពនាវិកស្របតាមច្បាប់អន្តរជាតិ។ សភាកម្ពុជាបានអំពាវនាវទៅភាគីអឺរ៉ុបបន្ត ចូលរួមជួយផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តនីតិសមុទ្រឆ្លើយតបចំពោះ កំពង់ផែនិងនាវា ការប្រឈមរបស់ពិភពលោក។
ការជម្រាបជូនភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺក្នុងឱកាសឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុបលើកទី៥ ជាមួយ ឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបសម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី និងអាស៊ាន (DASE) កាលពី ថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង។ ក្នុងនោះភាគីកម្ពុជាមានការចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប និងភាគីសភាអឺរ៉ុបមានការចូលរួមពីសំណាក់សមាជិកសភាអឺរ៉ុប តំណាងមកពីក្រុមគណបក្សធំៗក្នុងសភាអឺរ៉ុប។





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល