ព័ត៌មាន
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ
ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៥-២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលគ្រោងរៀបចំនៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ដើម្បីស្តាប់វឌ្ឍនភាពការងារ និងពិនិត្យ ពិភាក្សាលើការងារដែលនៅសេសសល់ ក៏ដូចជាការគិតគូរកិច្ចការងារទៅមុខក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២៦ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអនុគណៈកម្មការទាំង៦។ក្រោយពីបានពិនិត្យ និងកិច្ចពិភាក្សា ព្រមទាំងទទួលបានការតម្រង់ទិស និងអនុសាសន៍ណែនាំ ពីឯកឧត្តមប្រធានអង្គប្រជុំរួចមក កិច្ចប្រជុំបានកំណត់ឱ្យអនុគណៈកម្មការទាំង៦ ធ្វើរបាយការណ៍មកលេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ អំពីវឌ្ឍនភាពការងាររបស់ខ្លួន ជាប់ជាប្រចាំ និងត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារបន្ត នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល