ព័ត៌មាន
កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា ឆ្នាំ២០២៥-២០៣៣ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹក។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រទាញទន្លេឱ្យជាប់សមុទ្រដោយតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីតំបន់ ទន្លេ និងព្រែក ពីគ្រប់ទិសទីនៃប្រទេសកម្ពុជាឆ្ពោះទៅកាន់តំបន់សមុទ្រនឹងបង្ហាញពីឧត្តមភាព និងលទ្ធភាពក្នុងការស្រូបទាញសក្តានុពលនៃការធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលអាចតភ្ជាប់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗនៅកម្ពុជានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យ៉ាង ច្បាស់អំពីការអភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ក្នុងបញ្ចកោណទី២ គឺ «ការបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាសជាពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។
បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥,៣៦ លានដុល្លារអាម៉េរិកកើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ខណៈគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះបរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ខណៈកំពង់ផែក៏បានគិតគូរអំពីវិធានការ ដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុង ពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល