ព័ត៌មាន
កម្ពុជា ចាត់ទុកការបញ្ចប់ MoU 2001 របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001)នេះ របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ។ នេះបតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ថ្ងៃនេះ (ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦) គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវ អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនៅបញ្ហាទាមទារត្រួតគ្នា ក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។
ប្រមុខការទូតកម្ពុជាថ្លែងថា៖«កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001)នេះ របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ»។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា សម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចរបស់គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជាការឆ្លើយតបទៅនឹងការបញ្ចប់អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ ប្រមុខការទូតកម្ពុជាបញ្ជាក់ថា កម្ពុជា មិនមានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)នេះ ពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ទោះជាយ៉ាងណាដ៏ដោយ ការបញ្ចប់ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេហើយការសម្រេចជ្រើសរើសយកយន្តការ ផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល