ព័ត៌មាន
គណៈប្រតិភូ នៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា អញ្ជើញទស្សនាសារមន្ទីរតេជោសនិ្តភាព ខេត្តសៀមរាប
នៅរសៀលថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា និយាយភាសាបារាំង បានអញ្ជើញដឹកនាំគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា សភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរុបចំនួន៦៥នាក់ ទៅទស្សនាសារមន្ទីរតេជោសនិ្តភាព ខេត្តសៀមរាប ដើម្បីឱ្យគណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជាតាមរយៈវិស័យសកម្មភាពមីន។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញអមដំណើរគណៈប្រតិភូ និងបានធ្វើបទបង្ហាញជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ការបោសសម្អាតមីនមិនត្រឹមតែផ្តល់សុវត្ថិភាពដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ តាមរយៈការទស្សនាពិព័រណ៍ក្នុងសារមន្ទីរ គណៈប្រតិភូទទួលបានជ្រាបអំពីសមិទ្ធផលរបស់អង្គភាពស៊ីម៉ាក់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដើម្បីដោះស្រាយវិបត្តិគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅប្រទេសកម្ពុជា។សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រពី«វាលពិឃាត» មកជា «វាលសន្តិភាព» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការស្តារឡើងវិញនូវសុវត្ថិភាពសហគមន៍ និងការលុបបំបាត់ស្លាកស្នាមសង្រ្គាមនៅកម្ពុជា។ លើសពីនេះ ទីតាំងសារមន្ទីរនេះដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក សកម្មភាពនៃការមកធ្វើទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាពនេះធ្វើឡើងស្របពេលដែលអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា រដ្ឋសភា សហការជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលាស្តីពី«ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅទឹកដីអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថា៖សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡើងដើម្បីជានិមិត្តរូបនៃសន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ។ សារមន្ទីរតេជោសនិ្តភាពនេះមិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រនៃមហាអាណាចក្រខ្មែរដ៏រុងរឿង និងសោកនាដកម្មនៃសង្គ្រាមរ៉ាំរ៉ៃដែលបានបន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់ជាឃាតករលាក់មុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលអប់រំ និងស្រាវជ្រាវសម្រាប់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព និងការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូបផងដែរ ។ក្រោយពីបញ្ចប់ទស្សនាសារមន្ទីរតេជោសន្ដិភាព ក្រុមគណប្រតិភូក៏អញ្ជើញទៅទស្សនាប្រាសាទអង្គរផងដែរ៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល