ព័ត៌មាន
ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ
ក្រុមគ្រូពេទ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានចាប់ផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើង ដូសទី ២ ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងនេះ ជាថ្នាំបន្តក់ ដែលក្រុមគ្រូពេទ្យផ្ដល់ជូនដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមានការចុះទៅដល់ទីតាំងតាមភូមិនីមួយៗដោយផ្ទាល់ផងដែរ។
ក្រុមគ្រូពេទ្យ បានបែងចែកការងារទាំងនៅទីតាំងមណ្ឌលសុខភាព ក៏ដូចជាការចុះទៅតាមទីតាំងភូមិនីមួយៗ ដើម្បីផ្ដល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងដល់កុមារ ដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងនេះ គឺមានចំនួន ២លើក ដោយលើកទី ១កន្លងទៅធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី ៣០ ខែមេសា រីឯលើកទី ២នេះ ផ្ដល់ជូនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ជាអ្នកកាន់កម្មវិធីផ្ដល់វ៉ាក់សាំងនៃការិយាល័យស្រុកប្រតិបត្តិបាសាក់ បានលើកឡើងថា ក្រុមការងាររបស់លោកគ្រូបច្ចុប្បន្នកំពុងបំពេញការងារសម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យ។ ក្រុមការងារផ្ដល់វ៉ាក់សាំង មាននៅគ្រប់មណ្ឌលសុខភាព ហើយក្រុមការងារដទៃទៀត បែងចែកចុះទៅផ្ដល់វ៉ាក់សាំងនៅតាមទីតាំងភូមិនីមួយៗតែម្ដង។ លោកថា រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមការងាររបស់លោក នឹងចុះផ្ដល់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅផងដែរ ដើម្បីធានាសុវត្ថិភាពដល់កុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងនាមជាគ្រូពេទ្យមួយរូប លោកអំពាវនាវដល់អាណាព្យាបាល ដែលមានកូនអាយុក្រោម ៥ឆ្នាំ ត្រូវជូនកូនមកទទួលវ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងជាជាចាំបាច់។
សម្រាប់អាណាព្យាបាល ម្នាក់ៗមានការយល់ដឹងច្រើន ពិសេសគិតគូដល់សុខភាពរបស់កូន។ ពួកគាត់បានជូនកូនមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ហើយអ្នកខ្លះក៏បានជូនកូនមកទទួលវ៉ាក់សាំងនៅទីតាំងភូមិដែលក្រុមគ្រូពេទ្យ បានចុះទៅផ្ទាល់។ ពួកគាត់ថា នេះជាកាតព្វកិច្ចមួយ ដែលអាណាព្យាបាលគ្រប់រូប ត្រូវបំពេញសសម្រាប់កូន។
គ្រុនស្វិតដៃជើង ពុំអាចព្យាបាលបាននោះទេ តែអាចបង្ការដោយការប្រើប្រាស់ថ្នាំវ៉ាក់សាំង។ បច្ចុប្បន្ន កម្ពុជាកំពុងផ្ដល់ថ្នាំវ៉ាក់សាំងបន្តក់បង្ការគ្រុនស្វិតដៃជើង ដល់កុមារអាយុក្រោម ៥ឆ្នាំ។ ការផ្ដល់វ៉ាក់សាំងនេះ ផ្ដល់ជូនដោយមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល