ព័ត៌មាន
ទិវាឆ្មបជាតិ-អន្តរជាតិ៖ ឆ្មបប្តេជ្ញាខិតខំចូលរួមកាត់បន្ថយអាត្រាមរណមាតា និងទារកប្រកបដោយវិជ្ជាជីវៈ
នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខិតខំចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវការឆ្មប បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែងការប្តេជ្ញាចិត្តគោរពក្រមសីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និងក្រោយពេលសម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និងកាត់បន្ថយអាត្រាមរណភាពមាតា និងទារកឲ្យមានអាត្រាទាបបំផុត។
ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល បានប្រាប់BTV នៅថ្ងៃទី៥ ខែឧសភា នេះថា ស្ថានភាពការគាំទ្រការពង្រឹងវិជ្ជាជីវៈឆ្មប ការពង្រីកការបណ្តុះបណ្តាលជំនាញឆ្មប ការពង្រឹងភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ នៅខេត្តកណ្តាល ត្រូវបានផ្តោតការយកទុកដាក់ខ្លាំង និងការណែនាំ និងទទួលការបណ្តុះបណ្តាលច្រើនពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ហើយជាពិសេសទៀតនោះ ការអនុវត្តគោលនយោបាយ ផ្តល់បណ្ណ ប.ស.ស បណ្ណសមធម៌ និងបណ្ណក្រីក្រនានាទៀតរបស់រាជរដ្ឋាភិបាល គឺបានរួមចំណែកខ្លាំងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក និងបានធ្វើឲ្យស្ត្រី នៅគ្រប់កម្រិតជីវភាពទាំងអស់នាំគ្នាចូលមកទទួលសេវារដ្ឋ និងបានរួមគ្នាចំណែកខ្លាំងក្នុងកាត់បន្ថយអាត្រាមរណភាពមាតា និងទារក បានខ្ពស់បំផុត។
វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្ដុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល